នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មការចម្រុះ JCM បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា តាមរយៈប្រព័ន្ធ Video Conference ស្តីពីគម្រោង JCM REDD+។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកអំពីវឌ្ឍនភាពគម្រោង JCM-REDD+ និងគម្រោងផ្សេងទៀតដែលស្ថិតក្រោមយន្តការអន្តរជាតិ ដូចជា Verified Carbon Standard (VCS) ហើយជាមួយគ្នានេះក៏ផ្តល់ឱកាសដល់អ្នកចូលរួម ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីសកម្មភាព និងបញ្ហាប្រឈមនានាដែលពាក់ព័ន្ធជាមួយ Nested REDD+ នៅកម្ពុជា​ ដែលជាប្រព័ន្ធឬគោលការណ៍ណែនាំមួយសម្រាប់គាំទ្រការអនុវត្តវិធីសាស្ត្រគណនាការបំភាយ និងការស្តុកកាបូនរបស់ថ្នាក់ជាតិនិងថ្នាក់គម្រោងអោយមានស្តង់ដារតែមួយដូចគ្នា។ សូមបញ្ជាក់ថា សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារ នៃក្រសួងបរិស្ថាន ភ្នាក់ងារព្រៃឈើ MAFF(ប្រទេសជប៉ុន), JICA ​, Wildlife Conservation Society, Wildlife Alliance, Wildlife Works Carbon, UNDP, USAID, Korean Forest Service , Mitsui & Co., Ltd., Conservation International Japan និងConservation International Cambodia៕
 

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩