ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីប្រចាំស្នាក់ការអូរកក់ មន្ត្រីប្រចាំស្នាក់ការដំរីបូត ចុះត្រួតពិនិត្យទីតាំងដែលបានកាប់រានថ្មីចំនួន០២កន្លែង ទំហំប្រហែល០៣ហិកតា ដើម្បីរៀបចំនីតិវិធីបញ្ជូនទៅតុលាការ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ខ្ទមថ្មី និងកាប់ពង្រីកក្បាលដី ចំនួន០១ករណី ផងដែរ។
ដោយឡែកថ្ងៃទី១៨-២៣ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីប្រចាំស្នាក់ការថ្មកែវ មន្ត្រីប្រចាំស្នាក់ការអន្តរាគមន៍ ចុះល្បាតដល់ចំណុចវាលខ្លុង អូរស្ពង់ អូរជីប ស្ទឹងប្រគៀប រុកឃើញអាវុធកែច្នៃ(កាប៊ិន)០១ដើម និងយកមករក្សាទុកនៅស្នាក់ការដំរីបូត៕