នៅព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានទទួលជួបជាមួយក្រុមហ៊ុន Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE) តាមរយៈប្រព័ន្ធ Video Conference ដើម្បីពិភាក្សាអំពីកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង និងលោកប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សរុប ៧ នាក់។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីវឌ្ឍនភាពការងារជ្រើសរើសក្រុមហ៊ុនទាំង៣ ក្នុងការផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម ការបង្កើតគណៈកម្មការគ្រប់គ្រងសំរាម សំណល់រឹង ការបង្កើតសហគ្រាសសាធារណៈ គ្រប់គ្រងសំរាម សំណល់រឹង ព្រមទាំងការដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយគ្រប់គ្រងសំរាម ការរៀបចំប្រព័ន្ធថ្មីគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ការគិតគូរពីការសាងសង់ទីលានចាក់សំរាមកម្រិតតំបន់ ការបំពាក់នូវឧបករណ៍ញែកសំរាម ក៏ដូចជាជម្រើសបច្ចេកទេសក្នុងការធ្វើប្រព្រឹត្តកម្មសំណល់ នៅស្ថានីយផ្ទេរ និងទីលានចាក់សំរាម។ ជារួម អង្គប្រជុំ បានឯកភាពលើចំណុចមួយចំនួនដូចខាងក្រោម៖
• ឯកភាពរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ជំហ៊ានទី១ តាមរយៈប្រព័ន្ធអនឡាញ ដោយកាត់បន្ថយរយៈពេលនៃវគ្គបណ្តុះបណ្តាល ក៏ដូចជាកាត់បន្ថយសមាសភាពអ្នកចូលរួម ក្នុងដំណាក់កាលនៃការរីរាលដាលជំងឺកូវីត ១៩។ អង្គប្រជុំបានឯកភាពរៀបចំវគ្គបណ្តុះបណ្តាល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការសិង្ហបូរី SCC ដោយមានការចូលរួមពី ក្រុមការងារក្រសួងបរិស្ថាន តំណាងអន្តរក្រសួងពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
• ស្នើក្រុមការងារនៃក្រសួងបរិស្ថាន សហការជាមួយ SCE ដើម្បីពិនិត្យ និងកែសម្រួលចុងក្រោយលើរបៀបវារៈវគ្គបណ្តុះបណ្តាល ក៏ដូចជាសេចក្តីព្រាងកិច្ចព្រមព្រៀង
• ពិនិត្យលទ្ធភាពចុះពិនិត្យ និងសិក្សាផ្ទាល់នៅប្រទេសសិង្ហបូរី ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹង ក្នុងករណីស្ថានភាពនៃការរីករាលដាលជំងឺកូវីត ១៩ បានធូរស្បើយ។
• ស្នើក្រុមហ៊ុន IA និង Ramboll ពិនិត្យលទ្ធភាពដើម្បីជួយក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការសិក្សារៀបចំផែនការប្លង់មេ សម្រាប់ការសាងសង់ទីលានចាក់សំរាម នៅរាជធានីភ្នំពេញ។
 

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩