សៀមរាប៖នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សូ ខនរិទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម(គ.ម.ប.ស)
និងឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម(គ.ម.ប.ស) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម ស្តីពីពិនិត្យ ពិភាក្សាសេចក្តី ព្រាងប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការគ្រប់គ្រងការ ប្រមូលចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាក់ព័ន្ធចំនួន ៤២រូបចូលរួម។
បន្ទាប់ពីការធ្វើបទបង្ហាញដោយ លោក ដាញ់ សេរី ប្រធាននាយកដ្ឋាន EIA និងជាប្រធានលេខាធិការដ្ឋាន( គ.ម.ប.ស) បានលើកឡើងពីរបាយការណ៍វឌ្ឍនភាពការងារសម្រាប់ឆ្នាំ២០២០ និងការលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ ២០២១ របស់ក្រុមការងារលេខាធិការដ្ឋាន គ.ម.ប.ស. និងមន្ត្រីជំនាញធ្វើបទបង្ហាញពីសេចក្តីព្រាងប្រកាសអន្តរ ក្រសួងស្តីពីនីតិវិធីនៃការគ្រប់គ្រងការ ប្រមូលចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម ។
ក្នុងកិច្ចប្រជ៊ុំឯកឧត្តមប្រធាន និងអនុប្រធានបានផ្តល់អនុសាសន៍សំខាន់ៗ ដូចជាគម្រោងដែលផ្តល់មូលនិធិមានការជួបឧបស័គ្គជំងឺរាតត្បាតសកលកូវីដ១៩ តែក៏មានគម្រោងខ្លះមិនប៉ះពាល់ដែរ ការផ្តល់មូលនិធិត្រូវមានការជ្រើសរើសគម្រោងដែលមានអាទិភាព និងចំគោលដៅ ផ្តល់មូលនិធិដល់គម្រោងអនុវត្តមានប្រសិទ្ធភាព យើងបានផ្តល់មូលនិធិសម្រាប់កិច្ចគាំពារបរិស្ថាន ក្នុងការចុះបោះបង្គោលព្រំក្នុងដែនជម្រកសត្វព្រៃ ផ្តល់ជូនសង្ឃរុក្ខវ័ន្តជាដើម។
ជាទីបញ្ចប់ឯកឧត្តមប្រធានអង្គប្រជុំបានលើកឡើងថា៖ដើម្បីគ្រប់គ្រងការប្រមូលចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាននិងសង្គមតាមនីតិវិធីឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សូមឱ្យលេខាធិការដ្ឋានទទួលយកមតិយោបល់អង្គប្រជុំយកទៅកែលម្អ និងបំពេញបន្ថែមឱ្យសេចក្តីព្រាងកាន់តែល្អប្រសើរ ដើម្បីស្តារបរិស្ថាន កិច្ចគាំពារបរិស្ថាន អភិរក្សជីវចម្រុះ ប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩