ក្រសួងបរិស្ថានបាន​រៀបចំ​កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតរោងចក្រផលិតស្ពាន់ របស់ក្រុមហ៊ុន ឃីនរីច ខបភើរ ស្មែលធីង ឯ.ក លើផ្ទៃដីទំហំ ២.៧០០ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ភូមិពូធឿន ឃុំបិតត្រាំង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា RCBCC Co., Ltd.។

កិច្ចប្រជុំនេះផ្តោតលើការពិនិត្យ និងពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ (១). ផែនការចម្រាញ់ស្ពាន់ និងវត្ថុធាតុដេីម (២). ការគ្រប់គ្រងសំណល់រឹង-រាវ: ការទុកដាក់វត្ថុធាតុដើម(copper ore, copper concentrate, low copper content matte, coal), ការគ្រប់គ្រងសំណល់រាវដែលចេញពីការចម្រាញ់ស្ពាន់(ទឹកក្តៅចេញពីឡកំដៅ) ការគ្រប់គ្រងសំណល់គ្រោះថ្នាក់(slag) (៣). ការគ្រប់គ្រងគុណភាពខ្យល់ (៤). ហានិភ័យ និងសុវត្ថិភាពសុខភាពកម្មករ (៥). ហេតុប៉ះពាល់បរិស្ថាន និងវិធានការកាត់បន្ថយ (៦). ផែនការគ្រប់គ្រងបរិស្ថាន ព្រមទាំងមូលនិធិបរិស្ថាន និងសង្គម ដឹកនាំដោយ ឯកឧត្តម ស៊ូ សូវុធ ជាប្រធានក្រុមការងារ ស.វ.ហ.ស្ថ និងជាអនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពី តំណាង អគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ដែលជាសមាជិកក្រុមការងារ ស.វ.ហ.ស្ថ. និងមានការចូលតំណាងក្រសួងចូលរួមចំនួន៦ តំណាងខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ នាយកដ្ឋានវាយតម្លៃហេតុ ប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ជាលេខាធិការដ្ឋាននៃក្រុមការងារ ស.វ.ហ.ស្ថ.ផងដែរ។

ក្រោយកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានស្នើដល់ម្ចាស់ក្រុមហ៊ុនផងដែរ ទាក់ទងការបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់នៅបំពង់ផ្សែងស្វ័យប្រវត្តិ បំពាក់ឧបករណ៍ចាប់យកផេះហើរ និងឧស្ម័នស៊ុលផួរ ដោយមានសមត្ថភាពខ្ពស់តាមកម្រិតបទដ្ឋាន ការគ្រប់គ្រងសំណល់រឹង-រាវ ជាពិសេសកម្ទេចរ៉ែ(slag) និងត្រូវបំពាក់ឧបករណ៍អគ្គីភ័យ សុវត្តិភាព និងហានិភ័យ ដែលមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩