នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ មន្រ្តីឧទ្យានុរក្សនៃតំបន់ការពារទេសភាពអាងត្រពាំងថ្ម សហការជាមួយមន្រ្តីអង្គការWCS ចុះល្បាតចំណុចគោកស្នូល ជួបបទល្មើសឆក់ត្រី ជាមួយវត្ថុតាង រួមមាន ម៉ូទ័រឆក់១គ្រឿង អាគុយ១គ្រឿង ដងឆក់១គូ។ ដោយឡែក មន្រ្តីឧទ្យានុរក្សនៃតំបន់ការពារទេសភាពបន្ទាយឆ្មារ បានចុះល្បាតនៅសហគមន៏ត្រពាំងធ្លក ចាប់ពីចំណុចត្រណាំងល្បើកពោធ៏ រហូតដល់ព្រំខាងត្បូង ប្រទះឃើញអន្ទាក់វង់ខែ ចំនួន១០អន្ទាក់។ វត្ថុតាង ត្រូវបានបញ្ជូនយកមករក្សាទុក។