ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ លោក ឣេង ភីរុង ប្រធានមន្ទីរ បានដឹកនាំមន្រ្តីដែនជម្រកសត្វព្រៃព្រៃឡង់ ចុះពិនិត្យ និងរៀបចំដំឡើងស្នាក់ការល្បាតចល័ត(តង់) នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតនៅចំណុចដៃអូរឈ្លីក ស្រុកសៀមបូក ជាប់ព្រំប្រទល់ដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តខេត្តក្រចេះ ដោយមានការចូលរួមពីលោក ដួង ពៅ អភិបាលរងនៃគណ:ឣភិបាលខេត្តស្ទឹងត្រែង មន្រ្តីប៉ុស្តិ៍រដ្ឋបាលឃុំសៀមបូក តំណាងគម្រោងព្រៃឡង់បៃតង តំណាងអង្គការអភិរក្សអន្តរជាតិ(ស៊ីអាយ)៕