ថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីប្រចាំស្នាក់ការពើក សហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិបង្កនសែនជ័យ ចុះល្បាតដល់ចំណុចអូរពោងរោង និងចំណុចក្បាលពង្រ ដកហូតរណាយន្តចំនួន០២គ្រឿង (ម្ចាស់រត់គេចខ្លួន)។ ចំណែកមន្ត្រីប្រចាំស្នាក់ការដំណាក់លួង សហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិប្រសាទឈើទាលកោង ចុះល្បាតដល់ចំណុចត្រពាំងត្រាំចោះ បានដកហូតរណាយន្តចំនួន០១គ្រឿង (ម្ចាស់រត់គេចខ្លួន) ផងដែរ៕