ក្រុម​ការ​ងារ​ RIA នៃ​ក្រសួង​បរិស្ថាន​សហការ​ជា​មួយ​ក្រុម​ការងារRIA នៃ​ក្រុម​ប្រឹក្សាសេដ្ឋ​កិច្ច សង្គម​កិច្ច និងវប្បធម៌ បាន​រៀប​ចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តីពី ការ​វាយ​តម្លៃ​លើ​ផល​ប៉ះ​ពាល់​នៃ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត ក្រោមអធិ​បតី​ដោយ ឯក​ឧត្តម អ៊ាង សុផល្លែត អនុ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន តំណាង​ដ៏ខ្ពង់​ខ្ពស់ ឯក​ឧត្តម​រដ្ឋមន្រ្តីក្រសួង​បរិស្ថាន និង​ឯក​ឧត្តម យឹម ណុល​សន អនុ​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ និង​ជាប្រធាន​ក្រុម​ប្រតិ​បត្តិ​លិខិត​បទដ្ឋាន គតិ​យុត្ត និង​មាន​ការ​ចូល​រួម​ពី​បណ្តា​ថ្នាក់​ដឹកនាំ អគ្គ​នាយក​ដ្ឋាន នាយកដ្ឋាន និង​មន្រ្តី​រាជការ​ចំណុះ​ក្រសួង​បរិស្ថាន។

គោលបំណងសំខាន់នៃសិក្ខាសាលាផ្សព្វផ្សាយនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយជូនមន្រ្តិរាជការ និងថ្នាក់ដឹកនាំ ក្រសួងបរិស្ថាន អំពីភាពចាំបាច់ និងការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងការកំណត់ធាតុ ទាំង៧ នៅការវាយតម្លៃលើផលប៉ះពាល់នៃលិតខិតបទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ឯកឧត្តម​ អ៊ាង​ សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ ថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននឹងកំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរៀបចំ ក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលមានវិសាលភាពគ្របដណ្ដប់លើការងារពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងការគ្របគ្រង ធនធានធម្មជាតិ ដោយធ្វើសមាហរណកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់។ ឯកឧត្តមក៏បាន បន្តផងដែរ សូមឱ្យមន្រ្តីទាំងអស់ចូលរួម និងចែកចាយនូវចំណេះដឹង និងចូលរួមចំណែកក្នុងការធ្វើទំនើបកម្ម របស់ក្រសួងបរិស្ថាន ហើយRIA បានផ្តល់ដល់យើងវិធីសាស្រ្តក្នុងការវិភាគលើបទដ្ឋានគតិយុត្ត ដែលយើងទាំង អស់គ្នានឹងមានឱកាសតាក់តែង ក៏ដូចជាធ្វើការវាយតំលៃលើផលប៉ះពាល់ និងវាយតំលៃលើលទ្ធផល និង ប្រសិទ្ធភាពការងារផងដែរ។

ឯក​ឧត្តម យឹម ណុលសន អនុ​ប្រធាន​ក្រុម​ប្រឹក្សាសេដ្ឋ​កិច្ច សង្គម​កិច្ច និងវប្ប​ធម៌ និង​ជា​ប្រធានក្រុម​ប្រតិ​បត្តិ លិខិតបទ​ដ្ឋាន​គតិ​យុត្ត​

ឯកឧត្តម យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិ លិខិតបទដ្ឋានគតិយុត្ត​ បានឱ្យដឹងថា ការអនុវត្តវិធីសាស្រ្តRIA គឺជាឧបករណ៍ដ៏ល្អមួយក្នុងដំណើរការរៀប ចំសំណើលិខិតបទដ្ឋានគតិយុត្តឱ្យមានប្រសិទ្ធភាព ហើយការអនុវត្ត RIAក៏នឹងផ្តល់នូវផលចំណេញជាច្រើន ដែលប្រទេសអភិវឌ្ឍន៍ទទួលស្គាល់យ៉ាងទូលំទូលាយអស់រយៈ ជាច្រើន ទសវត្សមកហើយ ដូចជាលិខិតបទដ្ឋាន មានគុណភាពខ្ពស់ ដែលនាំឱ្យអភិបាលកិច្ចល្អ និងជំរុញកំណើន សេដ្ឋកិច្ច បង្កើនតម្លាភាព គណេយ្យភាព ជាពិសេសទៀត គឺជំនឿទុកចិត្តពីសាធារណៈជន រួមទាំងកាត់បន្ថយ បន្ទុកចំណាយរបស់រាជរដ្ឋាភិបាលផងដែរ។

គូបញ្ជាក់ថា ក្រុមការងារRIA នៃក្រសួងបរិស្ថាន បានចូលរួមអនុវត្តRIA តាំងពីឆ្នាំ២០១១ ជាមួយក្រសួង៣ទៀត គឺក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល។ ហើយបច្ចុប្បន្ននេះ មានក្រសួង និងស្ថាប័ន ចំនួន១៨ ហើយដែលបានចូលរួមក្នុងកម្មវិធីRIA​ ៕

ឯកឧត្តម​លោក​ជំទាវ​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន
ឯកឧត្តម​លោក​ជំទាវ​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នឹងតំណាង​ក្រសួងពាក់ព័ន្ធ

ថ្នាក់​ដឹកនាំ​អគ្គ​នា​យកដ្ឋាន នាយកដ្ឋាន ការិយាល័យ​ចំណុះ​ក្រសួងបរិស្ថាន​ជា​សិក្ខា​កាម​

អត្ថបទ៖ កញ្ញា ធួន សុគន្ធី

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩