ថ្ងៃទី៧-១១ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីប្រចាំស្នាក់ការថ្មកែវ សហការជាមួយកម្លាំប៉ូលិស សហគមន៍តំបន់ការពារធម្មជាតិព្រៃពីរល្វែង ចុះល្បាតចំណុចផ្លូវស័កបីអ៊ុម បានជួបទីតាំងកាប់រានដីព្រៃចំនួន០២ទីតាំង ស្ថិតក្នុងភូមិសាស្ត្រស្រុកឆែប និងសារអន្ទាក់បានចំនួន០២ខ្សែ យកមករក្សាទុកនៅស្នាក់ការថ្មកែវ។ ចំណែកមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការផ្សេងៗ បន្តល្បាតធម្មតា ពុំជួបប្រទះនឹងបទល្មើសអ្វីទេ៕