នៅទីស្តីការក្រសួងបរិស្ថាន តាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំមន្រ្តីបង្គោលជាតិ និងលោកប្រធានមន្ទីរបរិស្ថាន ខេត្តកែប កំពត និងខេត្តពោធិសាត់ រួមជាមួយរដ្ឋសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន ក្រសួង បរិស្ថានជប៉ុន វិទ្យាស្ថានយុទ្ធសាស្រ្តបរិស្ថានសកល (IGES) និងដៃគូពាក់ព័ន្ធសរុបចំនួន៧៤ នាក់ ចូលរួមបូកសរុបបញ្ចប់លទ្ធផលការងារអនុវត្តន៍កម្មវិធីទីក្រុងឈានមុខអាស៊ាន ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាព ក្រោមអធិបតីភាពក្នុងពិធីបើក ឯកឧត្តម វ៉ាន់ មុនីនាថ លោកបណ្ឌិត Nagulendran អគ្គលេខាធិការង ក្រសួងបរិស្ថានម៉ាឡេស៊ី និងជាប្រធានក្រុមការងារនិរន្តរភាពបរិស្ថាន ទីក្រុងអាស៊ាន លោក Kondo Tomohiro អនុរដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុន និងលោក Chiba Akira ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអាស៊ាន។ សិក្ខាសាលា បានទទួលស្គាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងរយៈពេល១០ ឆ្នាំ ដោយបានអនុវត្តតាមទីក្រុងគោលដៅអាស៊ានចំនួន៥៦ ក្រុង មានប្រជាជនប្រទេសអាស៊ានសរុបចូលរួម ៥% និងបានលើកកម្ពស់ចំណេះដឹងរបស់ប្រជាជនអាស៊ានពី២០% (ទិន្នន័យមូលដ្ឋាន) ទៅ៨០%។ ម៉្យាងវិញទៀត ប្រទេសអាស៊ានបានផលិតវីដេអូខ្លីៗអំពីសកម្មភាពទីក្រុងឈានមុខ ឆ្លុះបញ្ចាំងតាមប្រធានបទរួម ដូចជា ក្រុងកែប ខេត្តកែប ដែលត្រូវបានជ្រើសជាក្រុងឈានមុខបានបង្ហាញពី ”ការរៀបចំទីក្រុងឡើងវិញ និងភាពបៃតង” និងក្រុងអាស៊ានផ្សេងៗក៏ផលិតវីដេអូ “ស្អាតពេលអ្នករីកចម្រើន” “គិតឡើងវិញអំពីប្លាស្ទិក” និង“សហគមន៍ និងការទទួលខុសត្រូវរបស់យុវជន” ជាដើម។ ជាមួយគ្នានេះដែរ សិក្ខាសាលាបានឯកភាពសំណូមពរឱ្យវិទ្យាស្ថាន IGES រៀបចំសំណើកម្មវិធីថ្មីដាក់ជូនក្រុមការងារអាស៊ានពិនិត្យ ដើម្បីស្នើសុំទៅរដ្ឋាភិបាលជប៉ុន ពិនិត្យ និងសម្រេច៕

  

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩