ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ លោក ឈួន ឆន អនុប្រធានការិយាល័យតំបន់រ៉ាមសារ បានដឹកនាំមន្រ្តីឧទ្យានុរក្ស ចូលរួមជាមួយក្រុមប្រជាការឯកភាពថ្នាក់ស្រុកបុរីអូរស្វាយសែនជ័យ ដឹកនាំដោយលោក ខឹម សីហា អភិបាលរងស្រុក ចុះទប់ស្កាតការកាប់រានដីព្រៃធ្វើកម្មសិទ្ធិ នៅផ្លូវទៅកំពងស្រឡៅ ចំណុចវាលផ្កាចាហួយ ស្ថិតនៅឃុំព្រះរំកិល។
ជាមួយគ្នានេះ ក្រុមការងារ បានសាងសង់ផ្ទះចំនួន១ខ្នង និងដាំស្វាយជំនួយ១០០០ដើម។ ចំណែកមន្ត្រីឧទ្យានុរក្សស្នាក់ការផ្សេងៗបន្តល្បាតធម្មតា ដោយពុំជួបប្រទះបទល្មើសអ្វីទេ៕