មន្រ្តីឧទ្យានុរក្សតំបន់ការពារទេសភាពរនាមដូនសំ បានចុះល្បាតខាងជើងវាលរាំវង់ បានជួបខ្ទមសង់ទុកចោលគ្មានអ្នកនៅចាំក្នុងតំបន់ការពារធម្មជាតិ និងបានរុះរើចោលតែម្តង។ ចំណែកមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការផ្សេងៗ បន្តល្បាតធម្មតា មិនបានជួបប្រទះបទល្មើសអ្វីគួរឱ្យកត់សម្គាល់នោះទេ៕