នៅថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២០ ក្រុមឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃកែវសីមា បានចុះល្បាត ប្រទះឃើញដានជើងសត្វដំរី ដែលជាប្រភេទដំរី (ស្មួល ) និងជាដំរីឈ្មោលមិនមានភ្លុក មានទំហំជើង២ចង្អាមជាង និងទម្ងន់ប្រហែលជា ២ ទៅ ៣តោន។ ដំរីនេះ ចូលចិត្តនៅតែឯង ហើយនៅពេលព្រឹក មន្រ្តីឧទ្យានុរក្សឃើញវានៅតែឯងនៅក្បែរមាត់អូរប៉ាម ក្នុងដែនជម្រកសត្វព្រៃកែវសីមា ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។