នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សន ស៊ីសាវ៉ាង អនុប្រធានស្នាក់ការ និងលោក ចាន់ ធឿង បានលើកស្លាក “ហាមប្រព្រឹត្តបទល្មើសស្តីពីច្បាប់តំបន់ការពារធម្មជាតិ” ដាក់នៅចំណុចកំពង់ចម្លងទូកដរភូមិកោះស្នែង។ ដោយឡែក រវាងថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងដែនជម្រកសត្វព្រៃ-ព្រៃឡង់ បានចុះល្បាតប្រចាំការតាមគោលដៅ ដោយជាលទ្ធផល ក្រុមការងារបានជួបករណីត្រួសត្រាយដីព្រៃថ្មី០២កន្លែង រោងអារឈើ០១កន្លែង ជួបស្លាកស្នាមដានជើងនិងអាចម៍ដំរីចាស់០១ក្លែង និងប្រទះឃើញស្នាតេះ០១ដើម រួមនឹងកាំភ្លើងកែច្នៃប្រើ ហ្គាស១ដើម ដែលជនសង្ស័យលាក់ទុក។ ចំពោះករណីត្រួសត្រាយដីព្រៃ ក្រុមការងារនឹងបន្តតាមដានរកជនសង្ស័យ ចំពោះរោងអារឈើ ត្រូវបានកម្ទេចចោលនៅហ្នឹងកន្លែង និងវត្ថុតាងស្នាតេះ រួមនឹងកាំភ្លើងកែច្នៃ ត្រូវបានបញ្ជូនមករក្សាទុក។