រវាងថ្ងៃទី២៣-២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃព្រះរកា មន្ត្រីឧទ្យានុរក្សស្នាក់ការអន្តរាគមន៍ និងស្នាក់ការអូរកក់ បានចុះល្បាតទប់ស្កាត់សកម្មភាពល្មើសនៅចំណុចទឹកថ្លា វាលខ្លុង អូរស្កាច វាលកើប និងថ្មជញ្ជាំង ដោយបានចាប់ដកហូតបានរណាយន្ត ០៣គ្រឿង និងអាវុធកែច្នៃ ០១ដើម នៅដែនជម្រកសត្វព្រៃ-ព្រៃឡង់ មន្ត្រីឧទ្យានុរក្សស្នាក់ការភ្ញាក់រលឹក សហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិភ្នំជ្រាប់ត្រីក្សាន្ត ចុះល្បាតនៅចំណុចអូរលាងថ្ម រហូតដល់ចំណុចត្រពាំងព្រៃកក់ ដកហូតរណាយន្ដ០១គ្រឿង និងនៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លោកប្រធានការិយាល័យ ដឹកនាំមន្រ្តីឧទ្យានុរក្ស ចុះល្បាតដល់ចំណុចស្រែគោកល្វា រឹបអូសត្រាក់ទ័រ០១គ្រឿង ពីបទល្មើសឈូសឆាយដីព្រៃ។ វត្ថុតាងទាំងអស់ ត្រូវបាននាំមករក្សាទុក ដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់។