ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០​ មន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃ-ព្រៃឡង់ បានធ្វើការចុះល្បាតដល់ចំណុចត្រពាំងកាត់សក់ វាល​មហាច ខ្ទមអ្នកតា ស្ពានទី២ និងចំណុចត្រពាំងទឹម ភូមិសាស្រ្តឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ជួបបទល្មើស​ព្រៃឈើ ចំនួន០៤ករណី បទល្មើស​នេសាទ ចំនួន០១ករណី ក្នុងនោះបានដកហូតវត្ថុតាងមួយចំនួន ដូចជា រណាយន្តធុនធំចំនួន០៩គ្រឿង ម៉ូតូចំនួន០៤គ្រឿង អាវុធកែច្នៃចំនួន០២ដើម អាគុយ40A ចំនួន០១គ្រឿង ឧបករណ៍ឆក់ត្រីចំនួន ០១គ្រឿង និងគោយន្តកន្ត្រៃចំនួន០២គ្រឿង ដែលកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់។