នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សំ ជំនិត អនុប្រធានមន្ទីរ ដឹកនាំមន្ត្រីឧទ្យានុរក្សប្រចាំតំបន់ការពារទេសភាពបន្ទាយឆ្មារ ចូលរួមយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ “គេហដ្ឋានមង្គល” នៅបរិវេណស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ ក្រោមអធិបតីភាពឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ យុវជនស.ស.យ.ក យុវជនកាយរិទ្ធ យុវជនបៃតងភាគខាងលិច និងក្រុមឆ្មាំប្រាសាទ ដើម្បីកែលម្អសោភ័ណភាព ក្នុងការត្រៀមទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩។