នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហែ សាន អនុប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើ គម្រោង «ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាពនៅតំបន់ទំនាបទន្លេមេគង្គ» ដោយមានការអញ្ជើញចូលរួមពី លោក ង៉ែត ស៊ីណា ប្រធានការិយាល័យនៃនាយកដ្ឋានអប់រំបរិស្ថាន អគ្គនាយកដ្ឋាចំណេះដឹង និងព័ត៌មានបរិស្ថាន ជាអ្នកសម្របសម្រួល តំណាងអង្គការFAO លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្ត។ កិច្ចប្រជុំពិភាក្សានេះ បានលើកឡើងពីស្ថានភាពទឹកក្រោមដី ការប្រើប្រាស់ទឹកក្រោមដីផ្ដោតទៅលើវិស័យកសិកម្ម និងឧស្សាហកម្ម នៅក្នុងខេត្តស្វាយរៀង និងតម្រូវការមួយចំនួនរបស់មន្ទីរបរិស្ថាន ក្នុងការចុះសិក្សាបញ្ហាទឹកក្រោមដី សម្រាប់ជាធាតុចូលដើម្បីយកទៅសិក្សាលើគម្រោង។