មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសៀមប៉ាង បានចុះល្បាតជួបខ្ទមចម្ការចំនួន២ខ្ទម ជិតគ្នានៅចំណុចជួរហនុមាន ដោយឆែកឆេរឃើញខ្ទមទី១ ប្រមូលបានអន្ទាក់មាន់ព្រៃចំនួន៤៨ខ្សែ និងខ្ទមទី២ ប្រមូលបានអណ្ដើករស់១ក្បាលទម្ងន់ប្រហែល២គីឡូ អន្ទាក់មាន់ព្រៃចំនួន៥០ខ្សែ និងអន្ទាក់ជ្រូកព្រៃចំនួន៦ខ្សែ។ ក្រុមការងារ បន្តល្បាតដល់ចំណុចជួរហនុមានដដែល បានរុះរើមង៉ដាក់សត្វចំនួន១ត្បូង មានប្រវែងប្រហែល២៥ម៉ែត្រ៕