មន្ត្រីប្រចាំស្នាក់ការថ្មកែវ សហការជាមួយកម្លាំងប៉ូលិស ចុះល្បាតចំណុចប្រឡាយឬស្សី ស្ថិតក្នុងស្រុកឆែប ដកហូតបានអាវុធកែច្នៃចំនួន០២ដើម និងអន្ទាក់ចំនួន១០ខ្សែ យកមករក្សាទុកនៅស្នាក់ការថ្មកែវ។
ដោយឡែក មន្ត្រីឧទ្យានុរក្សប្រចាំតំបន់បេតិកភណ្ឌធម្មជាតិ-ភ្នំត្បែង ចុះល្បាត និងដល់ដកហូតបានអាវុធកែច្នៃចំនួន ០១ដើម និងអន្ទាក់ដាក់យកសត្វព្រៃ ប្រភេទខ្សែហ្វ្រាំងកង់ ចំនួន២៣អន្ទាក់ ផងដែរ៕