មន្ត្រីដែនជម្រកសត្វព្រៃព្រៃឡង់ បានទទួលសត្វពស់ថ្លាន់ចំនួន០១ក្បាល ពីប្រជាពលរដ្ឋដែលរស់នៅភូមិពើក យកទៅព្រលែងក្នុងព្រៃនៃដែនជម្រកសត្វព្រៃព្រៃឡង់។

បន្ទាប់មកក្រុមការងារ បានចុះទៅពិនិត្យការកាប់រានដីព្រៃខុសច្បាប់ នៅចំណុចអំបែងព្រះ ដោយដកហូតរណាយន្តចំនួន០១គ្រឿង និងគោយន្ដកន្ត្រៃចំនួន០១គ្រឿង យកមករក្សាទុកជាបណ្ដោះអាសន្ននៅសាលាស្រុកឆែប ខេត្តព្រះវិហារ៕