ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សន ស៊ីសាវ៉ាង អនុប្រធានស្នាក់ការតំបន់រ៉ាមសារ បានដឹកនាំកម្លាំងបានចុះល្បាត ក្នុងតំបន់របៀងអភិរក្សចម្រុះ ភូមិសាស្រ្តវាលព្រិង បានប្រទះឃើញជនសង្ស័យបម្រុងចូលបរបាញ់សត្វ ដោយមានកាន់កាំភ្លើងកែឆ្នៃមួយដើម(កាប៉ិន)។ ក្រុមការងារបានឃាត់ខ្លួនធ្វើកិច្ចសន្យា និងអប់រំណែ រួចអនុញ្ញាតឲ្យត្រឡប់ផ្ទះវិញ។ ក្រុមការងារបន្តការល្បាត ក៏បានជួបរោងអារឈើមួយ ដោយមានគោយន្តមួយគ្រឿង។ ពេលដែលកម្លាំងចូលដល់ ម្ចាស់រោងបានរត់គេចខ្លួនបាត់។ ក្រុមការងារបានឆែកឆេររកឃើញកាំភ្លើងកែឆ្នៃមួយដើម និងឃើញសម្ភារសម្រាប់ជក់ថ្នាំញៀនមួយចំនួនផងដែរ៕