នៅព្រឹកថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកដំណើរការយុទ្ធនាការ «ភ្នំពេញស្អាត ឆ្នាំ២០២០» នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាសហស្ថាបនិក នៃគម្រោងភ្នំពេញស្អាត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ល៩កល៩កស្រី តំណាងក្រសួង ស្ថាប័នមួយចំនួន និងតំណាង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមហ៊ុនឯកជន សមាគម អង្គការក្រៅរដ្ឋាភិបាល សិល្បៈករ សិល្បៈការនី និងក្រុមការងារប្រតិបត្តិយុទ្ធនាការភ្នំពេញស្អាត សរុបប្រម៉ាណ ១០០នាក់។ ថ្លែងនៅក្នុងកម្មវិធីបើកឱ្យដំណើរការយុទ្ធនាការ «ភ្នំពេញស្អាត ឆ្នាំ២០២០» ឯកឧត្តម សៅ សុភាព បានសម្ដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំកម្មវិធី ដែលបានចាត់ចែង និងសម្របសម្រួលការងារនានា ឱ្យមានភាពប្រសើរឡើងក្នុងវិស័យបរិស្ថាន ពោលគឺរាជធានីភ្នំពេញមានអនាម័យបរិស្ថានល្អស្អាត និងសោភ័ណភាពស្រស់បំព្រង។ ក្រសួងបរិស្ថាន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះបានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទិសដៅការងារ សំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ ដែលមានសរសរស្តម្ភចំនួន៤គឺ (១)ការអនុវត្តប្រព័ន្ធរដ្ឋបាលទំនើប (២)កិច្ចគាំពារបរិស្ថាន (៣)ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និង(៤)ការអភិវឌ្ឍដោយចីរភាព។ នៅក្នុងកិច្ចគាំពារបរិស្ថាន រួមមានការគ្រប់គ្រងសំរាម សំណល់រឹង ការគ្រប់គ្រងទឹកកខ្វក់ និងការគ្រប់គ្រងគុណភាពខ្យល់ ក្រសួងបរិស្ថាន បានធ្វើការយ៉ាងជិតស្និទជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកៀគរថវិកា និងធនធានផ្សេងៗ ដើម្បីធ្វើប្រតិបត្តិការការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏ការរៀបចំគំនិតផ្ដួចផ្ដើមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដើម្បីវិភាជថវិកាទៅរដ្ឋបាលក្រុងទាំង ២៦ សម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រងសំរាម។ សម្រាប់រាជធានីភ្នំពេញ ក្រសួងបរិស្ថាន បាននិងកំពុងធ្វើការជិតស្និទជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធក្នុងការរៀបចំប្រព័ន្ធថ្មី សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។ ក្នុងនោះដែរ ក្រុមការងារបានរៀបចំឱ្យមានស្ថានីយផ្ទេរសំរាមចំនួន ០២ និងទីលានចាក់សំរាមថ្មីមួយដែលមានសមត្ថភាពខ្ពស់ សម្រាប់ទុកដាក់សំរាមនៅរាជធានីភ្នំពេញ និងខេត្តជុំវិញ។ លើសពីនេះ ក្រសួងបរិស្ថាន ក៏បានរៀបចំឱ្យមាននូវកញ្ចប់ថវិកាសម្រាប់វគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងធនធានធម្មជាតិ និងកិច្ចគាំពារបរិស្ថាន ដល់រដ្ឋបាលក្រុងស្រុក សម្រាប់ជាទស្សនទានក្នុងការអនុវត្តការងារក្នុងវិស័យបរិស្ថាន ដែលកន្លងមក ក្រសួងបរិស្ថានបានរៀបចំពីរលើករួចមកហើយ ដែលលើកទី១ បានរៀបចំឡើងនៅក្នុងខេត្តកំពង់ធំ និងទី២ នៅខេត្តកំពត ក្រសួងបរិស្ថាន សូមបន្តគាំទ្រយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០ ក្រោមទិសស្លោក «ស្អាតជាទម្លាប់ថ្មី» ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩