នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ រៀបចំឡើងនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្ដម ជួប ប៉ារីស៍ អគ្គនាយកនៃ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន(អ.ច.ព.ប) អញ្ជើញធ្វើបទបង្ហាញ ស្តីពីលទ្ធផលការងារចំណេះដឹង និងព័ត៌មានបរិស្ថានឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១។

នាឱកាសនោះ ឯកឧត្ដមអគ្គនាយក បានជម្រាបជូនដល់អង្គសនន្និបាតថា អ.ច.ព.ប មានបេសកកម្មស្នូលគឺ «លើកកម្ពស់ចំណេះដឹងអំពីបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិតសាធារណជនឱ្យចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន»។ ដើម្បីឆ្លើយតបនឹងបេសកម្មនេះ អ.ច.ព.ប មានគោលដៅស្នូលចំនួន០៣ គឺ (១)ពង្រឹងការរៀបចំ និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន និងរបាយការណ៍ស្ថានភាពបរិស្ថាន (២)លើកកម្ពស់ការអប់រំបរិស្ថាន និងជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថាន និង(៣)ប្រមូលផ្តុំទិន្ន័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយ។
នៅឆ្នាំ២០២០នេះ ឈរលើបេសកកម្ម និងគោលដៅរបស់ខ្លួន អ.ច.ព.ប បានបំពេញការងារ និងសម្រេចបានលទ្ធផលជាផ្លែផ្កា មានដូចជា ១.ពង្រឹងការរៀបចំនិងផ្សព្វផ្សាយព័ត៌មានបរិស្ថាន និងSOE ២.លើកកម្ពស់ការអប់រំបរិស្ថាន និងប្រតិបត្តិមេត្រីភាពបរិស្ថាន ៣.ប្រមូលផ្តុំទិន្ន័យបរិស្ថាន និងធនធានធម្មជាតិ ៤.ប្រភពថវិកា និង ង.រៀបសិក្ខាសាលា។
ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវបេសកកម្ម និងគោលដៅរបស់ខ្លួន អ.ច.ព.ប បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ពាក់ព័ន្ធនឹង ១.កិច្ចសហការ និងសម្របសម្រួល ជាមួយស្ថាប័នពាក់ព័ន្ធ ២.ធនធានថ្នាក់ក្រោមជាតិ ៣.សមត្ថភាពមន្ត្រី ៤.ចំនួនមន្ត្រីបច្ចេកទេសតាមនាយកដ្ឋាន និង៥.ឧបករណ៍បច្ចេកទេស និងសម្ភារ។

នៅឆ្នាំ២០២១ អ.ច.ព.ប នឹងបន្តអនុវត្ត និងដាក់ចេញនូវទិសដៅការងារបន្ត រួមមាន (១)បន្តអនុវត្តសកម្មភាពស្របតាមគោលដៅ និងផែនការឆ្នាំ២០២១ (២)បន្តពិភាក្សាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ លើការងារអប់រំ និងផ្សព្វផ្សាយបរិស្ថាន ជាពិសេសតាមតំបន់ទេសចរណ៍ធម្មជាតិ (៣)ពង្រឹង និងពង្រីកមុខងាររបស់នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ ដើម្បីប្រែក្លាយទៅជា «មជ្ឈមណ្ឌលជាតិគ្រប់គ្រងព័ត៌មាននិងទិន្នន័យបរិស្ថាន» National Center for Environmental Data and Information Management (NCEDIM) (៤)សិក្សាលទ្ធភាពដើម្បីរៀបចំ និងបង្កើត «មជ្ឈមណ្ឌលជាតិផ្សព្វផ្សាយចំណេះដឹងបរិស្ថាន» National Center for Environmental Knowledge Extension (NCEKE)

(៥)បន្តលើកកម្ពស់ចំណេះដឹង ជូនមន្ត្រីក្នុងការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាននៃមន្ទីរបរិស្ថានរាជធានី-ខេត្ត និងថ្នាក់ក្រោមជាតិ លើការងារអប់រំ និងផ្សពផ្សាយព័ត៌មានបរិស្ថាន និង(៦)បន្តពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងអគ្គនាយកដ្ឋាន អ.ច.ព.ប៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩