នៅព្រឹកថ្ងៃចន្ទ២រោច ខែកត្តិក ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២ខែសីហា ឆ្នាំ២០២០ នៅ ទីស្តីការ ក្រសួងបរិស្ថាន បានរៀបចំ ពីធីបំពាក់គ្រឿងឥស្សររិយយស ជូនមន្រ្តីរាជការក្រសួងបរិស្ថាន ជូន មន្រ្តីឧទ្យានុរក្ស ក្នុងឱកាសសន្និបាតបូក សរុបលទ្ធផលការងារ បរិស្ថាន ឆ្នាំ២០២០ និងលើកទិស ដៅការ ងារឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងវត្តមាន ឯក ឧត្តម ជារដ្ឋលេខាធិការ អនុ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយរង ប្រធាន អនុប្រធាននាយកដ្ឋាន មន្រ្តី ឧទ្យានុរក្ស សមាជិក សមាជិការ ជាច្រើនរូប ចូលរួម។ ចំពោះគ្រឿងឥស្សរិយយស ដែលទទួលបានមេដាយ នាថ្ងៃនេះ សរុបមាន ៣១០រូប ដែលក្នុងនោះ មេដាយរួមមាន៖

ក/មេដាយផ្តល់ដោយ ព្រះរាជក្រិត្យ មានចំនួន៤៨រូប មានដូចជា៖ មេដាយជាតូបការមាន ចំនួន២រូប ,មេដាយព្រះរាជាណាចក្ករកម្ពុជា ថ្នាក់មហា សេរី វឌ្ឍន៌ ចំនួន១៣រូប ,មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៌ មានចំនួន ១រូប , មេដាយថ្នាក់មហាសេរីវឌ្ឍន៌ចំនួន ១រូប ,មេដាយព្រះរាជាណាចក្រ កម្ពុជា ថ្នាក់មហាសេនា មានចំនួន១៣រូប , មេដាយសុវត្ថារាថ្នាក់មហា សេ នា មានចំនួន២រូប , មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធុបឌិន្ទ មានចំនួ ១២រូប , មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា មានចំនួន ៣រូប ,មេ ដាយ ព្រះរាជាណាចក្រកម្ពុជាអស្សប្ញទ្ធិ មានចំនួន១រូប។

ខ/មេដាយផ្តល់ដោយអនុក្រិត្យ មានចំនួន២៦២រូប រួមមាន៖ មេដាយសុវត្ថារា ថ្នាក់ធិបឌិន្ទ មានចំនួ៣រូប ,មេដាយមុនីសារភណ្ឌ័ ថ្នាក់ធិបឌិន្ទចំនួន២រូប , មេដាយសុវត្ថារា ថ្នាក់សេនា ចំនួន១០រូប ,មេដាយសុវត្ថារា ថ្នាក់អស្សប្ញសទ្ធិ ចំនួន៥រូប , មេដាយមាសការងារ ចំនួន១៦រូប ,មេដាយតប្រាក់ការងារមានចំនួន១០៨នាក់ , មេដាយសំរិទ្ធការងារ មានចំនួន ១១៨នាក់។ ហើយចំពោះ សមាសភាព មន្រ្តីរាជការ ដែលទទួលបានមេដាយផ្តល់ដោយព្រះរាជក្រិត្យ និងអនុក្រិត្យ ខាងលើ មានជាអាទិ៍៖ (១)ថ្នាក់ដឹកនាំក្រសយង រដ្ឋលេខាធិការ និងអនិរដ្ឋលេខាធិកា មាមចំនួន១៤រូប(២ )ទីប្រឹក្សានិងជំនួយការ មានចំនួន៥រូប (៣) ថ្នាក់ដឹកនាំ និងមន្រ្តីរាជការតាមអង្គភាព ថ្នាក់ កណ្តាលមានចំនួន១០៩រូប (៣)មន្រ្តីមន្រ្តីមន្ទីរ រាជធានីខេត្ត មាន ចំនួន១៥២រូប (៤) មន្រ្តីឧទ្យានុរក្ស មានចំនួន៣០រូប។ក្រៅពីមេដាយ ដែលបានទទួលខាងលើ ក្រសួងក៌បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែម នូវប័ណ្ណសរសើរមត្រីភាព ជូនដល់មន្រ្តីឧទ្យានុរក្ស ចំនួន១០០រូប ក្នុងនោះ (៥រូបថ្នាក់ខេត្ត)និសម្រាប់មន្ទីបរិស្ថានខេត្ត ដែលមានតំបន់ការពារធម្មជាតិ ឧទ្យានជាតិ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន មានប្រសាសន៍ បានកោតសរសើដល់មន្រ្តីក្រោមឪវាទ ក៌ដូចមន្រ្តី រាជការ ទាំងអស់ បម្រើការនៅក្នុងអគ្គនាយកដ្ឋានទាំង៦ចំណុះឲ្យក្រសួងបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស មន្ទីរបរិស្ថាន រាជធានី ខេត្តទាំង២៥ ដែលបានខិត ខំប្រឹងប្រែង និងមានស្នាដៃល្អ ក្នុងការបំពេញការងារកន្លងមក ដើរលើផ្លូវត្រូវជាមួយគ្នា ត្រូវបង្កើនការដុះខាត់ ជាប្រចាំបន្ថែមទៀត ដោយឈរ លើម៌ាគា គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ ហើយដើម្បីសម្រេច ចក្ខុវិស្ស័យនេះ ក្រសួងបរិស្ថាន បានដាក់ចេញ ឲ្យអនុវត្តនូវសេចក្តីថ្លែងការបេសកកម្មរួមមាន៖(១)ការគ្រប់គ្រងឲ្យបាន ល្អប្រសើនូវកិច្ចខិត ខំប្រឹងប្រែងការពារបរិស្ថាន (២)ការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ ប្រកបដោយចេរភាព និង(៣)ការលើកកម្ពស់ការអប់រំ និង(៤)លើកកម្ពស់ ការរស់ នៅប្រកបដោយនិរន្តរភាព។លើសពីនេះទៅទៀតរាជរដ្ឋាភិ បាល កម្ពុជា ក្រាមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ នៃនិតិកាល ទី៦ របស់រដ្ឋសភា នៅតែបន្តការគាំទ្រនិងដាក់បញ្ចូលការងារបរិស្ថាន ទៅ ក្នុងផែនការ យុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ សម្រាប់ការអភិវឌ្ឍដោយចីរភាព ដែលរួមមាន៖ការគ្រប់គ្រងសំណល់នៅតាមទីប្រជុំជន ការគ្រប់គ្រង ធន ធាន ធម្មជាតិ ការប្រែប្រួលអកាសធាតុ ការគ្រប់គ្រងគុណភាពខ្យល់ និងការ លើក កម្ពស់ជីវភាពសហគមន៍។ជាក់ស្តែងនៅឆ្នាំ២០១៥ រាជរដ្ឋាភិបាល កម្ពុជា បានចេញអនុក្រឹត្យ ប្រគល់ភារកិច្ចឲ្យក្រសួង បរិស្ថាន ជាអ្នកគ្រប់ គ្រង តំបន់អភិរក្ស។ជាលទ្ធផល ក្រសួងបរិស្ថាន បានដាក់បញ្ចូលតំបន់ការពារធម្មជាតិចំនួន៦៨កន្លែង ដែលមានផ្ទៃដីសរុប៧,៣លានហិកតា ស្មើនឹង និង៤១%នៃផ្ទៃប្រទេស។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩