នៅរសៀលថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំនូវ កម្មវិធីលើកទឹកចិត្ត«មេត្រីភាពបរិស្ថានឆ្នាំ២០២០»ជូនដល់រូបវន្តបុគ្គល និងនីតិបុគ្គលចំនួន៣៣ដែលបានប្រតិបត្តិល្អចំពោះបរិស្ថាន ។ឯកឧត្តម ជួប ប៉ារីស៌ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានមានប្រសាសន៍ថា កម្មវិធី «លើកទឹកចិត្តមេត្រីភាពបរិស្ថាន» នេះរៀបចំឡើងក្នុងគោលបំណងដើម្បី លើកទឹក ចិត្ត ដល់រូបវន្តបុគ្គល និងនីតិបុគ្គលដែលបានចូលរួមប្រតិបត្តិសកម្មភាពមេត្រីភាពបរិស្ថានឆ្នើម និងបន្តផ្សព្វផ្សាយ និង ការចែករំលែកបទពិសោធន៍នៃការប្រតិបត្តិមេត្រីភាពបរិស្ថាន ដល់ រូបវន្តបុគ្គល និងនិតិបុគ្គល ផ្សេងៗ ទៀត បានយល់ដឹង និងប្រតិបត្តិតាម។ ការបញ្រ្ជាបការយល់ដឹង និងជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថាន ដល់ស្រទាប់យុវជន ប្រជាសហគមន៍ សាធារណជន គឺជាសញ្ញាណវិជ្ជមានបំផុសឱ្យចូលរួមស្រលាញ់ធម្មជាតិ គាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការ រស់ នៅដោយចីរភាពសម្រាប់ជាឧត្តម ប្រយោជន៍ យូរ អង្វែង របស់ប្រជាជនកម្ពុជា។ក្នុងរយៈពេល១ឆ្នំកន្លងមកនេះ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពល និងសំរស់ នៃធនធានធម្មជាតិ ជីវចម្រុះ នៅកម្ពុជាបានចំនួន ៥០វីដេអូ ដែលទទួលបាននូវការចាប់អាម្មរណ៍ យ៉ាងខ្លាំងពីសាធារណៈជនតាមរយៈកំរងរូបភាពដ៏ល្អត្រកាលនេះ។ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងប្រតិបត្តិករបរិស្ថានទាំងអស់ ដែលបានរួមគ្នាយ៉ាងសកម្មចំពោះបុព្វហេតុបរិស្ថាន កាយវិការនេះគឺស្តែងអោយឃើញនូវការយល់ពីកាតព្វកិច្ចទាំងអស់គ្នាដើម្បីកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ។ឯកឧត្តម រដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្នក្រសួងបរិស្ថានបានផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងកិច្ចការងារបរិស្ថាន ក្រៅពីការអនុវត្តក្នុងក្របខណ្ឌផែនការយុទ្ធសាស្រ្តបរិស្ថានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងក៏បានបញ្ជ្រាបចំណេះដឹងបរិស្ថាន សំដៅប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីអោយប្រជាពលរដ្ឋកម្ពុជាមានផ្នត់គំនិតវិជ្ជមានចំពោះបរិស្ថាន តាមរយៈការផ្សព្វផ្សាយ រូបភាព ការផលិតនូវវីដេអូឯកសារ និង បទចម្រៀងបរិស្ថាន ដែលបង្ហាញពីសំរស់ធនធានធម្មជាតិ ជីវចម្រុះ ទេសភាពស្រុកយើង តំបន់ទេសភាពកំរ ពពួកសត្វស្លាប សត្វព្រៃកំរ និងជិតផុតពូជជាដើម។ការងារនេះ ស្របពេលដែលកម្ពុជាកំពុងទទួលបានផ្លែផ្កានៃសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋកម្ពុជាកាន់តែយល់ដឹងពីសុមាលភាព សេចក្តីថ្លៃថ្នូរក្នុងការរស់នៅ ជាសង្គមស៊ីវិល័យ ចង់បានបរិស្ថានស្អាត ទើបបង្កលក្ខណៈអោយការបញ្ជ្រាបនូវចំណេះនៃកិច្ចគាំពារបរិស្ថានយើង ទទួលបានប្រសិទ្ឋភាពខ្ពស់។ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីអោយការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព តល្លាភាព និងគណនេយ្យភាព ក្រសួងបរិស្ថានបានធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងទៅថ្នាក់ក្រោមជាតិ ទាំងបច្ចេកទេស និងថវិកា ។ជាងនេះទៅទៀត ក្រសួងបរិស្ថានក៏បានជម្រុញ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ សំដៅធ្វើអោយសេដ្ឋកិច្ចមូលដ្ឋានកាន់តែល្អប្រសើរ កាត់បន្ថយសំពាធបរិស្ថាន។នៅក្នុងឱកាសនោះដែរ ក្រៅពីប្រគល់បណ្ណមេត្រីភាពបរិស្ថានដល់នីតិបុគ្គល និងរូបវន្តបុគ្គល ទាំង៣៣រូបក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថានក៏បានប្រគល់បណ្ណមេត្រីភាពបរិស្ថានដល់អ្នកនិពន្ធបទភ្លេង អ្នកផលិតចម្រៀង និងអ្នកចម្រៀងបរិស្ថានផងដែរ ។

គួរបញ្ជាក់ថាកាលឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់ប្រតិបត្តិគំរូ ចំនួន១២រូប ជូនដល់ក្រុមការងារពាក់ព័ន្ធ នឹង គម្រោងរេដបូកជាតិ (REED+) ចំនួន ៤៨០រូប មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ទីរពាក់ព័ន្ធ និង យុវជ ន សហភាព សហព័ន្ធយុវជនកម្ពុជា ដែលចូលរួមធ្វើអនាម័យបរិស្ថានក្នុងព្រះរាជពិធីបុណ្យអុំទូក អក អំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាឆ្នាំ២០១៩ ចំនួន៧០។ នាពេលថ្មីៗនេះផង ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី បានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់អ្នកថតរូប មេត្រីភាពបរិស្ថានឆ្នើមចំនួន ៣២រូបរ។ទន្ទឹមគ្នានេះដែរ នាពេលកន្លងទៅនេះក្រុមការងារ បាន ចុះផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានទៅដល់ទីតាំងរបស់ប្រតិបត្តិករផ្ទាល់មានដូចជា សាលារៀន វត្តអារាម រោងចក្រសហគ្រាស និងធនាគារ សរុបចំនួន០៩ ប្រតិបតិ្តករ ក្នុងនោះដែរ មាន រូបវន្ត បុគ្គលចំនួន០២រូប និងនីតបុគ្គលចំនួន ០៧។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩