ថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព លោកប្រធានការិយាល័យដែនជម្រក ដឹកនាំមន្ត្រីឧទ្យានុរក្សស្នាក់កាតាកឹង ចុះល្បាតដល់ចំណុចភូមិស្មាច់ ឃាត់គោយន្តដឹកជញ្ជូនឈើ ០២គ្រឿង ខណៈមន្រ្តីឧទ្យានុរក្សស្នាក់ការថ្នាលបណ្តុះកូនឈើ ចុះល្បាតរួមជាមួយសហគមន៍តំបន់ការពារធម្មជាតិព្រៃឈើភ្លើង ដល់ចំណុចអូរអារាជ ជួបបទល្មើសកាប់រុករានដីព្រៃ ទំហំប្រមាណ ០៣ហិកតា (អញ្ញាត្តជន) ហើយក្រុមការងារបាននិងកំពុងចាត់វិធានការស្រាវជ្រាវបន្តរកអ្នកប្រព្រឹត្តិ។ ដោយឡែក នៅដែនជម្រកសត្វព្រៃព្រះរកា-ឆែប មន្រ្តីឧទ្យានុរក្សស្នាក់ការអូរកក់ និងស្នាក់ការអន្តរាគមន៍ ចុះល្បាតនៅចំណុចជាំផ្អាវ ចំណុចវាលក្ងោក និងចំណុចត្រពាំងគគីរ ដកហូតបានរណាយន្ត ០២គ្រឿង យកមករក្សាទុកផងដរ។