ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្រ្តីប្រចាំស្នាក់ការតាកឹង បានជូនអង្គការព្រៃឡង់បៃតង WCS ដើរមើលសត្វដល់ចំណុចគោកត្រាច បានឃើញសត្វត្រយ៉ងចង្កំ ក ស ចំនួន១០ក្បាល និងបន្តការល្បាតដល់ចំណុចប្រឡាយត្រពាំងធំ បានដកហូតរណាយន្ត។

ចំណែកដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ ថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២០ មន្ត្រីប្រចាំស្នាក់ការពើក បានសហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិភូមិពើក បានចុះល្បាតដល់ចំណុចភ្នំតាទ័ក បានដកហូតរណាយន្តចំនួន ០១គ្រឿង (ជនល្មើសរត់គេចខ្លួន)ស្ថិតនៅស្រុករវៀង ខេត្ត ព្រះវិហារ។ ចំពោះ វត្ថុតាង ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការពើក៕