មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ អាទិត្យ, 18 តុលា, 2020ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការថ្នាលបណ្តុះកូនឈើ ល្បាតរួមជាមួយសហគមន៍តំបន់ ការពារធម្មជាតិព្រៃឈើភ្លើង ចុះល្បាតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឃើញមានការកាប់ឈើ និងគ្រៀវដើមឈើ ពង្រីកក្បាលស្រែ និងបានរកឃើញអន្ទាក់ចំនួន៤០។
ចំណែកនៅតំបន់បេតិកភណ្ឌធម្មជាតិ-ភ្នំត្បែង ថ្ងៃទី១៣-១៧ ខែតុលា ឆ្នាំ២០២០ មន្រ្តីប្រចាំស្នាក់ការ បានចុះល្បាតរួមជាមួយសហគមន៍តំបន់ការពារធម្មជាតិចាក់ឣង្រែ ស្ថិតនៅស្រុកត្បែងមានជ័យ។ ជាលទ្ធផល ក្រុមការងារបានឃើញវត្តមាន សត្វទោច សត្វកេងកង សត្វក្ងោក និងដានជើងសត្វឈ្លូស ផងដែរ៕