ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្ត្រ ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត នៃទឹកដីខេត្តតាកែវ មានសត្វចង្កៀលខ្យងរាប់ម៉ឺនក្បាល កំពុងរស់នៅ ពិសេសបានបន្តពូជ ធ្វើសំបុកនៅតាមដើមរាំង មានដើមរាំងខ្លះរហូតដល់ទៅជិត៥០សំបុក។ មន្ត្រីឧទ្យានុរក្ស កំពុងតែយកចិត្តទុកដាក់ក្នុងការថែរក្សាការពារ៕