មន្ទីរបរិស្ថានខេត្តព្រះវិហារ
ថ្ងៃ អាទិត្យ, 18 តុលា, 2020ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ មន្ត្រីប្រចាំដែនជម្រកសត្វព្រៃព្រៃឡង់ បានចុះដកបង្គោលរបងចំនួន២០៩បង្គោល ដែលហ៊ុមព័ទ្ធយកដីព្រៃនៅចំណុចព្រៃស្រឡៅ ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ។
ចំណែកការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប មន្ត្រីប្រចាំស្នាក់ការកាប៉ុក សហការជាមួយកម្លាំងប៉ូលិស ចុះល្បាតចំណុចថ្មជញ្ជាំង ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ចាប់ដកហូតបានរណាយន្តចំនួន០១គ្រឿង ហើយយកមករក្សាទុកនៅស្នាក់ការកាខឹក៕