ថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារបានចុះសម្រង់ទិន្នន័យ និងព័ត៌មាន ដែលប្រជាពលរដ្ឋកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើដីជាក់ស្ដែង ក្នុងតំបន់ការពារធម្មជាតិ ព្រៃឡង់ ភូមិសាស្រ្តស្រុកជ័យសែន ខេត្តព្រះវិហារ។ ជាលទ្ធផលទទួលធ្វើបានចំនួន៣១គ្រួសារ ៣២ក្បាលដី ស្មើនឹង៣៣.០៥ហិកតា។

ដោយឡែក នៅថ្ងៃទី២៥-២៩ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីប្រចាំស្នាក់ការដំណាក់លួង បានសហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិភ្នំល្អាង ចុះល្បាតដល់ចំណុច ត្រពាំងទឹកថ្លា បានដកហូតរណាយន្តចំនួន ០១គ្រឿង (ម្ចាស់រត់គេចខ្លួន) ហើយបន្តល្បាតដល់ចំណុចប្រឡាយសណ្តាក ដោយដកហូតរណាយន្តចំនួន០១គ្រឿង។ ក្រុមការងារ បានបន្តល្បាតដល់ចំណុចភ្នំល្អាង និងចំណុចប្រឡាយបាំងស្បៃ បានជួបទីតាំងកាប់រានដីព្រៃចំនួន ០១កន្លែង ប្រហែល០៣ហិកតា ស្ថិតក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ៕