ថ្ងៃទី២៤ ដល់ថ្ងៃទី២៧ មន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃ «ព្រៃឡង់» បានចុះល្បាត នៅភូមិសាស្រ្ត ស្រុកថាឡាបរិវ៉ាត់ ដល់ចំណុចព្រៃអូរទឹកខ្មៅ ជួបអ្នកភូមិស្ពង់០៦នាក់ ចូលដងជ័រច្បោះ ដោយក្រុមការងារបានអប់រំណែនាំអំពី «ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ» និងអត្ថប្រយោជន៍នៃធនធានធម្មជាតិ និងជីវៈចម្រុះក្នុងព្រៃឡង់ និងបានលើកទឹកចិត្តពួកគាត់ចូលរួមថែរក្សាទាំងអស់គ្នា និងលុះល្បាតនៅចំណុចព្រៃជាំអំពៅ ធ្វើការសាអន្ទាក់ដាក់សត្វព្រៃ ចំនួន១៦៨ខ្សែ មករក្សាទុកនៅស្នាក់ការរងស្ពង់ផងដែរ។