រដូវភ្លៀងធ្លាក់នេះ កាលពីថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០២០​មន្រ្តីឧទ្យានុរក្សភូមិសាស្រ្តខេត្តឧត្តរមានជ័យ​ កំពុងធ្វើការចុះល្បាតប្រចាំការតាមគោលដៅរបស់ខ្លួន ចាប់ពីស្នាក់ការបាក់នឹម និងស្នាក់ការឈូកមាសនៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន បានចុះល្បាតរួមគ្នាពីចំណុចបាក់នឹមដល់ចំណុចត្រពាំងប្រិយ៍ ចំណុចវាលវែង ចំណុចត្រពាំងឆ្កែកូន និងចំណុចស្រោងកណ្ដោល ដើម្បីឃ្លាំមើលបទល្មើសដែលអាចកើតមាន និងបានដើររុករកអន្ទាក់ដាក់សត្វផងដែរ។