ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរផ្អាវ ចុះល្បាតដល់តំបន់ក្បាលអូរត្រាច និងអូប្រហ៊ូត បានប្រទះឃើញជនសង្ស័យជិះម៉ូតូ ដឹកជ្រូកព្រៃចំនួន០១ក្បាល (ងាប់) ពេលកម្លាំងមន្ត្រីឧទ្យានុរក្សទៅដល់ជនសង្ស័យរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូ និងជ្រូកព្រៃ។ វត្ថុតាងត្រូវបានក្រុមការងារយកមករក្សាទុកនៅស្នាក់អូរផ្អាវ៕