ថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២០ លោកអនុប្រធានការិយាល័យ ទទួលបន្ទុកដែនជម្រកសត្វព្រៃឆែប បានដឹកនាំមន្ត្រីប្រចាំស្នាក់ការកាប៉ុក និងស្នាក់ការក្បាលដំរី សហការជាមួយកម្លាំងប៉ូលិស ចុះល្បាតក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ ដោយចាប់ដកហូតបានឈើក្តារប្រភេទស្វាយ(អញ្ញាតជន) ចំនួន០.៦០០ ម៉ែត្រគូប និងបានដកបង្គោលរបងចំនួន៣៦ និងលួសបាន ចំនួន០១ខ្សែ។ វត្ថុតាងទាំងនេះ ក្រុមការងារបានយកមករក្សារទុកនៅស្នាក់ការភ្នំសួង៕