ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក បានចុះល្បាតត្រង់ចំណុចផ្លូវលេខ៣១ ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគីរី បានប្រទះឃើញមានការបោះបង្គោលហ៊ុមព័ទ្ធដីព្រៃ យកធ្វើជាកម្មសិទ្ធិក្រុមការងារបានដកបង្គោលរបងបានចំនួន១២បង្គោល។

ដោយឡែកមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា បានចុះល្បាតនៅក្នុងភូមិសាស្ត្រស្រុកកែវសីមា បានប្រទះជនសង្ស័យ២នាក់ ជិះម៉ូត១គ្រឿង ពេលឃើញក្រុមការងារ ជនសង្ស័យបានឈប់ម៉ូតូរត់គេចចូលព្រៃបាត់។ ក្រុមការងារបានត្រួតពិនិត្យឃើញសត្វឈ្លូស១ក្បាល (ងាប់) និងបានធ្វើការបំផ្លាញចោលតែម្តង៕