ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទីស្នាក់ការរងអូរកាញ្ញូឧទ្យានជាតិវីរៈជ័យ ចុះល្បាតទៅជើងភ្នំវាលធំត្រង់ចំណុចចុងអូរប្លាង បានប្រទះឃើញអាវុធម៉ាកCKC ចំនួន០១ដើម លេខ២២៩៩ គុណភាពប្រមាណ៥០% ដែលជនសង្ស័យបានលាក់ទុកក្នុងគុម្ពឬស្សី។

    ក្រុមការងារបានធ្វើកំណត់ហេតុដកហូត និងធ្វើរបាយការណ៍ជូនទៅអធិការដ្ឋាននគរបាល ព្រមទាំងបានយកមករក្សាទុកនៅទីស្នាក់ការស្រុកតាវែង។ ចំណែក មន្ត្រីឧទ្យានុរក្សស្នាក់ការផ្សេងៗទៀត បន្តល្បាតជាធម្មតា ដោយពុំបានជួបប្រទះបទល្មើសអ្វីនោះទេ៕