ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃព្រះរកា ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ ភូមិសាស្រ្តខេត្តព្រះវិហារ បានចុះល្បាតតាមគោលដៅប្រចាំការ ជួបដានជើងសត្វទន្សោង០៤ក្បាល ចាប់ដកហូតរណាយន្ត០២គ្រឿង កាំភ្លើងកែច្នៃ០១ដើម និងសាអន្ទាក់នីឡុង១៥ខ្សែ ដោយវត្ថុតាងត្រូវបានយកមករក្សាទុក។