ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានតំបន់បេតិកភណ្ឌនៃអគ្គនាយកដ្ឋា​នសហគមន៍មូលដ្ឋាន​ក្រសួងបរិស្ថាន បានបន្តចុះសិក្សាស្រាវជ្រាវផូស៊ីល នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះ-ភ្នំវែង តំបន់ប្រាសាទបន្ទាយឆ្មារ-ប្រាសាទមេបុណ្យ និងអាងជើងគ្រុះ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។