ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ចុះដាំកូនឈើចម្រុះចំនួន ១៥០០ដើម ដើម្បីដាំស្តារព្រៃឈើឡើងវិញនៅទីតាំងដីទំហំ១,៤ហិកតា ដែលបានធ្វើនីតិវិធីដកហូតត្រង់ចំណុចខ្សាច់វែង និងបានបន្តចុះពិនិត្យ និងផ្ទៀងផ្ទាត់ជាក់ស្តែងលើទីតាំងដីដែលត្រូវធ្វើនីតិវិធីដកហូត ចំនួន២ទីតាំង ទៀតផងដែរ។ ដោយឡែក នៅតំបន់ការពារទេសភាពអង្គរ ដែនជម្រកសត្វព្រៃបឹងពែរ និងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្រ្តីឧទ្យានុរក្សបានចុះល្បាតតាមគោលដៅ ដោយបិតខិតប័ណ្ណអប់រំផ្សព្វផ្សាយសរុបបានចំនួន ២៥សន្លឹក និងសរសេរពាក្យថា”កុំ”តាមដើមឈើបានចំនួន ០៩ពាក្យ។