ភ្នំពេញ ៖ សិក្ខាសាលាបូកសរុបការងារស្ត្រី យុវជន យេនឌ័រ និងកុមារ ក្នុងវិស័យបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ ដែលបានដំណើរការរយៈពេល២ថ្ងៃ ត្រូវបានប្រាព្ធពិធីបិទនារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការច្រើននាក់ទៀត ។

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានឱ្យដឹងថា សិក្ខាសាលានេះ គឺជាឱកាសដ៏សំខាន់ក្នុងការជួបជុំពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍គ្នា ដើម្បីពិនិត្យនូវវឌ្ឍនភាពការងារកន្លងមក កំណត់នូវបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដោយចាប់ដៃគ្នាអនុវត្តជាធ្លុងមួយ ក្នុងបុព្វហេតុគាំពារសុខមាលភាពមន្រ្តីរាជការ ពង្រឹងប្រសិទ្ធភាពការងារ និងការចូលរួមរបស់យុវជន និងស្រ្តី សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើនកិត្យានុភាពរបស់ក្រសួងបរិស្ថានទាំងមូល ។ លោកជំទាវបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង គឺដើម្បីពិនិត្យឡើងវិញនូវលទ្ធផលការងារប្រចាំឆ្នាំ២០២០ ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២១ ប្រមូលធាតុចូលសម្រាប់អង្គសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងបរិស្ថាន ឆ្នាំ២០២០ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២១ លើប្រធានបទ ទី១.យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ទី២.យុវជន និងបរិស្ថាន ទី៣. ការពង្រឹងសិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចស្រ្តី និងទី៤.ការពង្រឹងប្រសិទ្ធភាពយន្តការការងារស្រ្តី យុវជន យេនឌ័រ និងកុមារក្រសួងបរិស្ថាន ។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ ពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីការយកចិត្តទុកដាក់ទាំងអស់គ្នាក្នុងការចូលរួម គិតគូរពីការលើកម្ពស់ការងារស្រ្តី យុវជន យេនឌ័រ កុមារ ក្នុងវិស័យបរិស្ថាន ។
ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវគោលនយោបាយស្តីពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តភាព ដែលមានសសរស្តមទាំងបួនគឺ ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ហើយក្នុងអាណត្តិទី៦ ក្រសួងក៏បានដាក់ចេញបន្ថែមនូវរដ្ឋបាលទំនើប ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តគោលនយោបាយ ប្រកបដោយភាពម្ចាស់ការ។ ក្រុមការងារទាំងបួនដែលបានសហការរៀបចំសិក្ខាសាលានានេះឡើង គឺជាកំលាំងចលករដ៏សំខាន់ក្នុងការរួមចំណែកសម្រេចចក្ខុវិស័យ របស់ក្រសួងក្នុងការកសាងនូវ «រដ្ឋបាលទំនើប» ដែលអាចធានាបាននូវនិរន្តរភាពសសរស្តម្ភទាំងបួន ។ ក្នុងន័យនេះ តួនាទី និងការទទួលខុសត្រូវអនុវត្តការងារ ប្រកបដោយឆន្ទៈរបស់សមាជិកក្រុមទាំងបួន ពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់ក្រសួង ។

ជាមួយគ្នានោះ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន បន្តនូវស្មារតីក្នុងការរួមសហការគ្នា អនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីសម្រេចបានគោលដៅឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើន ជាមួយនឹងសម័យកាលបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ