ភ្នំពេញ ៖ សិក្ខាសាលាបូកសរុបការងារស្ត្រី យុវជន យេនឌ័រ និងកុមារ ក្នុងវិស័យបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ បានរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍៦រោចខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធ មួយចំនួន។

លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រវិស័យបរិស្ថាន និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសកុមារតូចវិស័យបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន បានរៀបចំផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០១៦-២០២០ ផែនការយុទ្ធសាស្រ្តនេះត្រូវបានរៀបចំឡើង សំដៅកែប្រែ និងធានាឱ្យមានសមភាពយេនឌ័រ កែប្រែនូវវិសមភាពលើទំនាក់ទំនងរវាងស្រ្តី និងបុរសក្នុងការគ្រប់គ្រង ចាត់ចែង និងការធ្វើសេចក្តីសម្រេចចិត្ត ដែលជាការផ្តល់លទ្ធភាពក្នុងការលើកកម្ពស់ស្ថានភាព និងសមត្ថភាពស្រ្តីក្នុងការបំពេញការងារក្នុងវិស័យ និងការងារស្នូលក្នុងអង្គភាព ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការធ្វើឱ្យមានសមភាព និងសមធម៌យេនឌ័រ និងដើម្បីបង្កើនឱ្យមានការចូលរួមកាន់តែប្រសើរថែមទៀតរវាងបុរស និងស្រ្តីក្នុងវិស័យបរិស្ថាន ។

ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាដើម្បីអភិវឌ្ឍយុវជនវិស័យបរិស្ថាន បានឱ្យដឹងថា ក្រុមប្រឹក្សាដើម្បីអភិវឌ្ឍយុវជនក្រសួងស្ថាប័នត្រូវបង្កើតឡើងដែលមាន សមាជិក ប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន ជាប្រធានសម្រាប់ស្ថាប័ននីមួយៗ ដើម្បីសម្របសម្រួល កម្មវិធីអភិវឌ្ឍរបស់រាជរដ្ឋាភិបាល និងពង្រឹងកញ្ចប់ថវិកាយុវជន ពិនិត្យតាមដានការអនុវត្តកម្មវិធី និងស មាហរណកម្មកម្មវិធីទាំងនោះ នៅក្នុងនាយកដ្ឋានពាក់ព័ន្ធ។ ឯកឧត្តមបានបន្ថែមថា ក្រុមប្រឹក្សានេះ មានតួនាទីសម្របសម្រួលក្របខ័ណ្ឌជាតិនៃសេវាកម្ម កម្មវិធី ការស្រាវជ្រាវ និងការផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ដែលត្រូវការយុវជននៅក្នុងក្រសួង ពាក់ព័ន្ធនានា សេនាធិការ ដើម្បីត្រួតពិនិត្យ តាមដាន និងវាយតម្លៃគោលនយោបាល កម្មវិធី ការតាក់តែង ច្បាប់ និងបន្ទុកចំណាយរបស់រាជរដ្ឋាភិបាលលើការងារពាក់ព័ន្ធយុវជននានា។

ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី មានប្រសាសន៍ថា សិក្ខាសាលារយៈពេល២ថ្ងៃនេះ មិនត្រឹមតែបានផ្តល់ឱកាសឱ្យក្រុមការងារទាំងបួន ពិនិត្យមើលលើវឌ្ឍនភាពនៃការអនុវត្តការងារ និងភាពប្រឈមតែប៉ុណ្ណោះទេ តែវាក៏ជាឱកាសដែលយើងនឹងពិនិត្យមើលថា តើកត្តាគន្លឹះអ្វីខ្លះដែលធ្វើអោយក្រុមការងារទាំងបួនអាច ឬមិនអាចសម្រេចបានកន្លងមក ។ ពិសេសនឹងផ្តល់ឱកាសក្នុងការពិភាក្សាដើម្បីកំណត់សកម្មភាពការងារជាអាទិភាព សម្រាប់បញ្ចូលទៅក្នុងផែនការអនុវត្តបន្តក្នុងឆ្នាំ២០២១ ឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ។

លោកជំទាវរដ្ឋលេខាធិការ បញ្ជាក់ថា កិច្ចសហការរវាងក្រុមការងារទាំងបួន មិនមែនគ្រាន់តែជាការអនុវត្តការងារតាមតែតួនាទី និងភារកិច្ចនោះទេ ប៉ុន្តែឆន្ទៈបុគ្គល កត្តាសាមគ្គីភាព ការគាំទ្រ យោគយល់ អធ្យាស្រ័យ និងផ្តល់ឱកាស លើកទឹកចិត្ត គឺជាបុព្វហេតុដ៏ចម្បង ក្នុងការសម្រចបានលទ្ធផលការងារកន្លងមក ជាក់ស្តែងយើងបានរួមគ្នាលើកកម្ពស់ស្ថានភាពសុខមាលភាពមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការរួមគ្នាលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យបរិស្ថាន។ គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ក្រុមប្រឹក្សាអភិវឌ្ឍន៍យុវជនវិស័យបរិស្ថាន គណៈ-កម្មាធិការសម្របសម្រួលបច្ចេកទេសកុមារតូចវិស័យបរិស្ថាន និងក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់ក្រសួង ហើយក៏ជាធាតុផ្សំដ៏សំខាន់ បើយើងវិភាគឱ្យស៊ីជម្រៅ ឃើញថាស្រ្តី យុវជន និងកុមារ គឺជាធនធានមនុស្សដ៏ចាំបាច់មិនអាចខ្វះបាន ក្នុងការកសាងសង្គមជាតិនាពេលអនាគត ហើយការសម្រេចបាននូវវឌ្ឍនភាពលើផ្នែកនេះ នឹងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយរបស់ក្រសួង ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យសម្រេចគោលដៅប្រកបដោយជោគជ័យ និងផ្តល់ការបណ្តុះបណ្តាលតាមសាលារៀន សហគមន៍ ដោយបណ្តុះគំនិតយុវជន និងកុមារឱ្យចេះស្រលាញ់បរិស្ថានជាដើម ។

ជាមួយគ្នានេះ លោកជំទាវ ម៉ុម ថានី លើកទឹកចិត្តឱ្យបន្តនូវប្រពៃណីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗដែលបានអនុវត្តកន្លងមក សម្រាប់យកមកកែលម្អនូវផែនការសកម្មភាព និងការអនុវត្តនាពេលអនាគត ឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងបុព្វហេតុសម្រេចគោលដៅរួមនៃវិស័យបរិស្ថាន៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩