សិប្បកម្មកែច្នៃឫស្សីខ្នាតតូចសហ​គម​ន៍​តំ​​ប​ន់​កា​រ​ពារធម្មជាតិស្រែព្រះស្ថិតនៅភូមិពូចារ ឃុំស្រែព្រះ​ ស្រុកកែវសីមា ខេត្តមណ្ឌល​គិ​រី​បា​ន​​ជួយពលរដ្ឋឱ្យងាកមកស្រលាញ់ព្រៃឈើសម្រាប់កូនចៅតជំនាន់។ការឈប់កាប់បំផ្លាញព្រៃ​ហើ​យប្តេជ្ញាការពារ ធម្មជាតិ​ព្រៃ​​ព្រឹក្សាលតាវល្លិដោយក្តីស្រលាញ់នេះ បន្ទាប់ពីពលរដ្ឋក្នុងស​ហ​គ​​​​ម​ន៍​ទ​ទួ​​ល​បា​ន​កា​រ​ការបង្រៀនវិជ្ជាជីវៈសិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ពីអង្គកា​រស​មាគ​ម​អ​ភិ​​​​រ​ក្ស​​​ស​ត្វព្រៃ (WCS)ដោយមានការគាំទ្រពីក្រសួងបរិស្ថានដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ​ជំនួ​ស​ឱ្យ​​​ការចូលព្រៃកាប់ឈើលក់ខុសច្បាប់។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែង​ក្នុងពេ​លដឹក​នាំប្រ​តិ​ភូ​ក្រ​សួ​ង​ប​រិ​ស្ថា​ន​និងអ្នកសារព័ត៌មា​នចុះ​ពិ​និ​ត្យ និងស្វែងយល់ពីការរៀបចំគម្រោងរេដបូកនិងការ​គ្រ​ប់​គ្រ​ងដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែតុលាថា​កា​​រ​​បណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃឫស្សីឱ្យទៅជារបស់ប្រើប្រាស់ផ្សេងៗជាផ្នែ​ក​មួយលើកស្ទួ​យ​សេ​​​ដ្ឋកិ​ច្ចមូលដ្ឋាននិងផ្តល់នូវជម្រើសថ្មីនៃមុខរបររបស់ប្រជា​ព​ល​រ​ដ្ឋសម្រាប់រកចំ​ណូ​ល​ចិ​ញ្ចឹ​ម​ជី​វិត។

ជាពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកំពុង​តែ​ជំ​រុញ​លើ​សេ​ដ្ឋ​កិ​ច្ច​មូ​ល​​ដ្ឋាន ពីព្រោះថា អ្វីដែលសំខាន់គឺការធ្វើឱ្យមាននិរន្តរភាពនៃការការពា​រ​លើ​ធនធាន​ធម្ម​ជា​តិ​ និង​បរិស្ថាន គឺព្រៃឈើ សត្វព្រៃ​មាននិរន្តរ​ភាព​បា​នទា​ល់តែយើ​ង​មា​​ន​អ្វី​ដែល​អាច​ជំនួ​ស​មុ​ខ​រប​រ​របស់ប្រជាពលរដ្ឋ។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការបានបន្តថា «ពីមុនប្រជាពល​រ​ដ្ឋនៅ​ក្នុ​ង​ស​ហគម​ន៍នេះ ចូលព្រៃដើម្បីរកផលនិងអនុផលព្រៃ​ឈើ​ហើយ​សកម្មភាពខ្លះគឺខុសច្បាប់ទៀត ប៉ុន្តែឥ​ឡូ​វ​​នេះគាត់បានកែប្រែនូវមុខរបរ​រប​ស់​គា​ត់គឺពីកា​រចូលព្រៃទៅបរបាញ់សត្វទៅកាប់​ឈើឬទៅ​ប្រមូ​ល​អនុផលព្រៃឈើមកជាការកែច្នៃ​នូ​វវត្ថុអនុស្សាវរីយ៍ឬរបស់របរប្រើ​ប្រាស់ចេ​ញពីដើ​ម​ឫស្សី​»។

លោក ង៉ឺម ឡូញ ប្រធានក្រុមកែច្នៃឫស្សីបាននិយាយថា ​​អ្នកដែល​បាន​ក្លាយ​ជា​ខ្លួ​ន​ជា​ស​មាជិកសហគមន៍ការពារធម្ម​ជា​តិមានមុខរបរ​មានជម្រើសថ្មីហើយ ពួកគា​ត់អត់​វិលត្រ​ល​ប់​ទៅ​រ​​ក​មុ​ខ​របរចាស់របស់គាត់ទេ។ផ្ទុយមកវិញអ្ន​កមួយចំនួនដែល​គាត់ចូល​ទៅព្រៃកា​ប់ឈើ​ពេ​​ល​​ដែលឃើញសមាជិ​កសហគមន៍ការពារព្រៃធម្មជាតិរបស់គាត់​មាន​ចំណូ​លបា​ន​ម​ក​ពី​កា​រ​កែ​​ច្នៃ​វ​ត្ថុអនុស្សាវរីយ៍ គាត់ចាប់​ផ្តើ​ម​ស្នើ​សុំ​ចូលជាសមាជិកជាបន្តបន្ទាប់។

លោក ង៉ឺម ឡូញ បានបញ្ជាក់ថា «សហគមន៍ខ្ញុំអត់ទៅកាប់ឈើ អត់ទៅ​បំផ្លិចបំផ្លាញ​ទៅទ​ន្រ្ទា​នព្រៃយកដីកាន់កាប់​អី​ទេ​គឺពួកយើងចង់រក្សាឈើ​ឱ្យនៅឈរ ពី​ព្រោះយើង​ចង់ឱ្យ​តួ​នា​​ទីឈើនេះបា​នប្រ​យោ​ជ​ន៍​ទៅឱ្យពួកយើង ​តកូន តចៅ និងម​នុស្សរាប់​ជំនា​ន់​ត​ទៅ​ទៀ​ត»។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាននិងអង្គការWCSបណ្តុះ​បណ្តា​ល​ព​ល​រដ្ឋឱ្យចេះកែច្នៃវត្ថុអនុស្សាវរីយ៍នេះ កំពុង​តែ​ដើ​រនៅ​លើ​ផ្លូ​វ​ត្រូ​វនៅក្នុ​ងកិច្ចការ​ពារ​និ​ង​អ​ភិ​រ​ក្ស​ធ​នធានធម្មជាតិតាមរយៈការប​ង្កើត​សេ​ដ្ឋ​កិ​ច្ច​មូលដ្ឋា​ន​ប​​ង្កើនជី​វភាពសហគមន៍ ហើ​យនេះ​ជា​ផ្នែ​​​​​ក​មួយនៃចំណូលរបស់គាត់ដោយយើងក៏​រាប់បញ្ចូលផងដែរនូវផ​ល​ប្រយោ​ជ​ន៍​ដែ​ល​គា​ត់​ទ​ទួ​​​លបានពីគម្រោងឥណទានកាបូនក្នុងមួ​យ​ឆ្នាំ​ពួកគាត់​មួយ​ភូមិទទួល​បាន​ជា​១ម៉ឺនដុល្លារ​ស​ហ​រ​ដ្ឋអាមេរិកហើយនៅ​ក្នុងឃុំ​ស្រែ​ព្រះនេះ​ទទួលបានចំនួន៥ភូមិ​សរុបជារួម​បា​ន​ជាង​៥​ម៉ឺ​ន​ដុ​ល្លា​រ​ស​ម្រាប់យកទៅអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ សម្រាប់បង្កើតប្រព័ន្ធទឹកស្អាតប្រើ​​ប្រាស់ជាដើម។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបន្តថា ការបង្កើនសេដ្ឋកិច្ចមូលដ្ឋានតា​មរ​យៈកា​រ​ប​ង្រៀ​ន​វិ​ជ្ជា​ជី​វៈ​សិប្បកម្មដល់ពលរដ្ឋមូលដ្ឋាននេះ សហគមន៍រក្សាបាន​ទាំង​ឈើ​ឈ​រ និងបានលុ​យពី​​តួនា​ទីរ​ប​ស់​​ឈើថែមទៀត៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩