កំពត ៖ លោកជំទាវ ឌិត និតា ភរិយាឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន អមដំណើដោយលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រសួងសុខាភិបាល គណៈអភិបាលខេត្តកំពត នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយវិធីបង្ការ ការពារ ទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺគ្រុនចាញ់ដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិមកពីខេត្តចំនួន៤ គឺខេត្តកំពត កែប ព្រះសីហនុ និងកោះកុង នៅតំតបន់ទេសចរណ៍ធម្មជាតិបឹងអន្លង់ព្រីងខេត្តកំពត ។

លោកជំទាវ យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ប្រទេស ជាពិសេសការគាំពារ និងថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ដើម្បីការរស់នៅដោយចីរភាព។ ជាមួយគ្នានេះដែរខេត្តកំពតក៏នៅតែប្រឈមនឹងការកើតជំងឺគ្រុនចាញ់ ដែលតម្រូវលប់បំបាត់ឱ្យអស់នៅឆ្នាំ២០២៥ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកវេជ្ជបណ្ឌិត ថូ សុចាន់ថា នាយករងមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រសួងសុខភិបាល បានលើកឡើងថា ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមអាចការពារ និងបង្ការបាន ហើយចាំបាច់ត្រូវការចូលរួមពីមន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋចេះធ្វើអនាម័យ និងការយល់ដឹងពីវិធីការពារកុំឱ្យមានមូសខាំ។

ជាមួយគ្នានេះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ពិធីនៅពេលនេះរៀបចំឡើងបង្ហាញពីការយកចិត្ដទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ចំពោះសុខភាព និងសុខុមាលភាពរបស់មន្រ្តីរាជការ និងប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ហើយនេះក៏ជាការប្តេជ្ញាចិត្ដខ្ពស់របស់ក្រសួងបរិស្ថាន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងពីប្រទេសកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ។ លោកជំទាវបានបន្ថែមថាការថែទាំសុខភាពឱ្យល្អជារឿងសំខាន់សម្រាប់មន្រ្តីឧទ្យានុរក្ស ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ សម្រាប់កូនចៅតជំនាន់។

ក្នុងឱកាសនោះ លោកជំទាវ ឌិត និតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះការងាររបស់មន្រ្តីឧទ្យានុរក្ស និងសហគមន៍នៅតាមតំបន់ការពារធម្មជាតិដែលបានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។ លោកជំទាវ បានបញ្ជាក់ពីការបង្កើនយកចិត្តទុកដាក់ពីក្រសួងបរិស្ថានចំពោះ ទុក្ខលំបាករបស់មន្ត្រីរាជការ ក៏ដូចជាការលើកកម្ពស់ស្ថានភាពជីវភាព សមត្ថភាព លទ្ធភាព និងប្រសិទ្ធភាពការងារ តាមរយៈ «គោលនយោបាយស្ដីពីកិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាន»។ ជាមួយគ្នានេះ លោកជំទាវក៏បានជំរុញការលើកកម្ពស់ការយល់ដឹងអំពីរបៀបទប់ស្កាត់ ការពារ និងបង្ការជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ផងដែរ។

សូមបញ្ជាក់ថា លោកជំទាវ ឌិត និតា និងប្រតិភូក្រសួងបរិស្ថាន ក្រសួងសុខាភិបាល សាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងគណៈអភិបាលខេត្តកំពត បានប្រគល់សម្ភារៈការពារ និងបង្ការជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ដល់មន្រ្តីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិរួមមាន៖ មុងជ្រលក់ថ្នាំចំនួន៤៥០មុង ថ្នាំParacetamol និងថ្នាំបង្ការជំងឺព្រូន- រួមជាមួយ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀត។ បន្ទាប់ មកលោកជំទាវ ឌិត និតា និង ប្រតិភូ បានចុះពិនិត្យមើលសក្តានុពលទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិអន្លង់ព្រីង នៃស្រុកកំពង់ត្រាចខេត្តកំពតផងដែរ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩