ក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមានការគាំទ្រពីគម្រោង USAID ព្រៃឡង់បៃតង បានបន្តវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ វគ្គប្រកួតដំបូង នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តកំពង់ធំ។ ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន មានវិសាលភាពមុខងារគ្រប់ដណ្តប់ទៅលើការងារគាំពារបរិស្ថាន ការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍន៍ដោយចីរភាព ហើយវេទិកាជជែកពិភាក្សានៅថ្ងៃនេះ បានដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងបរិស្ថាន ដោយលើកយកប្រធានបទពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុមកជជែកពិភាក្សា»។ ឯកឧត្តម បានបន្ថែមទៀតថា «កម្ពុជា ជារដ្ឋភាគីមួយនៃអនុសញ្ញាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និងជាប្រទសកំពុងទទួលរងនូវឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដូចនេះកម្ពុជាមានតួនាទីចូលរួមដោះស្រាយបញ្ហានេះជាមួយអន្តរជាតិផងដែរ។

ឯកឧត្តមបានលើកឡើងដំណោះស្រាយ ២យ៉ាង រួមមាន៖

១. វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដោយការចូលរួមមិនបង្ករឱ្យមានការបំពុលផ្សេងៗទៅក្នុងបរិយាកាសដូចជា ការបំពុលទឹក ការបំពុលដី ការបំពុលខ្យល់ និងការបំពុលដោយសំលេង រួមទាំងចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ដោយចីរភាពតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដែលមានមេត្រីភាពបរិស្ថាន។

២. វិធានការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ ដោយការដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រក្នុងការបន្សុំាការរស់នៅរបស់ប្រជាពលរដ្ឋទៅនឹងការប្រែប្រួលអាកាសធាតុ ពាក់ព័ន្ធក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងវិស័យផ្សេងៗទៀត។

សូមបញ្ចាក់ថា វេទិកាជជែកពិភាក្សាយុវជនស្តីពីបរិស្ថានឆ្នាំ២០២០វគ្គដំបូងនៅខេត្តកំពង់ថំ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងឯកឧត្តម ច័ន្ទ តារា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត មន្ទីរអប់រំ យុវជន និងកីឡា តំណាងគម្រោងUSAID ព្រៃឡង់បៃតង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមួយចំនួន។

សិស្សានុសិស្សមកពីវិទ្យាល័យកំពង់ធំ បានឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយបានទទួលជ័យជំនះលើវិទ្យាល័យ ហ៊ុន សែន បល័្លង លើប្រធានបទ «មនុស្សជាអ្នកបង្ករឱ្យមានការប្រែប្រួលអាកាសធាតុ» ។

វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានបានរៀបចំចំនួន ៣៩ លើកប្រកបដោយជោគជ័យរួចមកហើយ ហើយក្នុងឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានផ្តល់ឱកាសដល់ប្អូនៗសិស្សានុសិស្សនៅតាមបណ្តាខេត្ត ប្រកួតប្រជែងសមត្ថភាពជាមួយសិស្សនុសិស្សនៅទីក្រុងភ្នំពេញ ដោយបានរៀបចំវេទិកានេះចំនួន ៣វគ្គ គឺ វគ្គណែនាំ វគ្គប្រកួតដំបូង និងវគ្គប្រកួតផ្តាច់ព្រ័ត្រ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩