ថ្ងៃពុធ ៧រោច ដល់ថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០២០ នៅ ខេត្តសៀមរាប នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំលើកទី២នៃក្រុមការងារបច្ចេកទេស ស្តីពីការប្រើប្រាស់និងផលិតកម្មដោយនិរន្តរភាព (Sustainable Consumption and Production Technical Working Group –SCP-TWG) និងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពសេដ្ឋកិច្ចចក្រា» ក្រោមអធីបតីភាព ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព ក្រសួងបរិស្ថាន ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរង នៃគណ:អភិបាល ខេត្តសៀមរាប តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ព្រមទាំងមានការចូលរួមពី លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី មកពីក្រសួង មន្ទីរ ស្ថាប័ន តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជន និងអង្គភាពពាក់ព័ន្ធប្រមាណ៧៤នាក់។
គោលបំណងនៃកិច្ចប្រជុំ (១)ណែនាំក្រុមកាងារបច្ចេកទេស ការប្រើប្រាស់និងផលិតកម្មដោយនិរន្តរភាព និងពិភាក្សាពីផែនការសកម្មភាព (២)ផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹងមួយចំនួន ស្តីពីសេដ្ឋកិច្ចចក្រា ពាក់ព័ន្ធការគ្រប់គ្រងសំណល់ និងបទពិសោធន៍លើការអនុវត្តសកម្មភាព ទាក់ទងនឹងការប្រើប្រាស់និងផលិតកម្មដោយនិរន្តរភាព និងសេដ្ឋកិច្ចចក្រា (៣)ពិភាក្សានិងប្រមូលធាតុចូល សំខាន់ៗពីកិច្ចប្រជុំ សម្រាប់ជម្រើស សំណើសកម្មភាព នៃយុទ្ធសាស្រ្តនិងផែនការសកម្មភាពនៃសេដ្ឋកិច្ចចក្រា (៤)កំណត់តួនាទី និងការទទួលខុសត្រូវ នៃគោលដៅ និងវិស័យនានា ក្នុងការកំណត់ពេលវេលា សម្រាប់យុទ្ធសាស្រ្ត និងផែនការសកម្មភាព នៃសេដ្ឋកិច្ចចក្រា និងទី(៥)គំនិតផ្តួចផ្តើមបង្កើតគម្រោងសាកល្បងសេដ្ឋកិច្ចចក្រាខ្នាតតូច ក៏ដូចជាការកៀគរដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការចូលរួមចំណែកជួយដល់ SCP-TWG ទៅតាមគម្រោង និងផែនការដែលមានស្រាប់។
មានប្រសាសន៍ នាឱកាសបើកសិក្ខាសាលា ឯកឧត្តម វ៉ាន់ មុនីនាថ បានលើកទ្បើងថា ក្នុងរយ:ពេល២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ច គួរឱ្យចាប់អារម្មណ៍ និងក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅអាស៊ី។ ការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចនេះ ធ្វើឱ្យមានការកើនឡើងនៃសំណល់សំរាម ដោយសារតម្រូវការនៃការប្រើប្រាស់ច្រើន។ ម្យ៉ាងទៀតសំភារៈប្លាស្ទិកមានការចំណាយទាប ក្នុងការផលិត ជាកត្តាឱ្យបរិមាណនៃការវេចខ្ចប់ មានការកើនទ្បើង នៅតាមទីផ្សារនិងអ្នកប្រើប្រាស់ទូទៅ ការប្រើប្រាស់តែមួយដងបោះចោល និងមិនមានការកែច្នៃ ឬការប្រើប្រាស់ទ្បើងវិញ ដែលជាកត្តាបណ្តាលឱ្យប្រទេសកម្ពុជារងផលប៉ះពាល់ ដោយសារសំណល់ប្លាស្ទិកកើនឡើងគួរឱ្យកត់សំគាល់។ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមគម្រោងជំរុញបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍន៍ដោយចីរភាព (BESD) ដោយមានការគាំទ្រពីមូលនិធិ Sverige ប្រទេសស៊ុយអែត និង UNDP ព្រមទាំងអ្នកជំនាញ បានរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រនិងផែនការសកម្មភាពសេដ្ឋកិច្ចចក្រា សំដៅប្រើប្រាស់ធនធាន និងការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តភាព។ ឯកឧត្តមអធិបតី លើកទឹកចិត្តដល់អង្គសិក្ខាសាលា ចូលរួមពិភាក្សា ផ្តល់យោបល់ ចែករំលែកបទពិសោធន៍ និងធាតុចូលល្អៗ សម្រាប់ការរៀបចំយុទ្ធសាស្ត្រនេះឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសលើកទឹកចិត្តដល់ដៃគូ និងវិស័យឯកជនបន្ត និងចូលរួមការគិតគូរ និងការអនុវត្តសេដ្ឋកិច្ចចក្រា។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩