ក្រសួង​បរិស្ថាន​ ក្រោមកិច្ចសហការជាមួយគម្រោងព្រៃឡង់បៃតង់ ដោយមានការគាំទ្រហិរញ្ញវត្ថុពី USAID។នៅថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានបេីកវគ្គបណ្តុះបណ្តាលគ្រូបង្គោលយេនឌ័រក្នុងវិស័យបរិស្ថាន​ ក្នុងគោលបំណង​ ផ្តល់ចំណេះដល់ជនបង្គោលយេនឌ័រ ស្តីពីយេនឌ័រ និងការគ្រប់គ្រងធនធានធម្មជាតិ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងជំនាញក្នុងការបណ្តុះបណ្តាល និងសម្របសម្រួល​។ វេទិកា​នេះ​រៀបចំ​ឡេីង​ ដេីម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ របស់មន្ទីរបរិស្ថាន និងមន្ទីរកិច្ចការនារីនៃខេត្តទាំង៤ខាងលើ ឲ្យក្លាយជាគ្រូបង្គោលដ៏ឆ្នើម សម្រាប់បណ្តាបណ្តុះបណ្តាលបន្តដល់មន្ត្រី អាជ្ញាធរ និងប្រជាសហគមន៍នៅថ្នាក់មូលដ្ឋាន។
សូមបញ្ជាក់ថា​ វគ្គបណ្តុះបណ្តាលគ្រូបង្គោលយេនឌ័រក្នុងវិស័យបរិស្ថាន​ បានប្រារព្ធបេីកក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីឯកឧត្តម ស៊ឹម យ៉ារ៉ែន និងលោកជំទាវ ព្រុំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក​ លោកស្រី​ ជាជនបង្គោលយេនឌ័រក្រសួងបរិស្ថាន ព្រមទាំងជនបង្គោលយេនឌ័រនៃមន្ទីរបរិស្ថាន និងមន្ត្រីមន្ទីរកិច្ចការនារី នៃខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងកំពង់ធំ ដែលជាខេត្តស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់​។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ