សេចក្តីសង្ខេប នៃគម្រោងសំណើផែនការវិនិយោគព្រៃឈើកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមជំនួយបច្ចេកទេស និងហឹរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក បានរៀបចំសេចក្តីព្រាងផែនការវិនិយោគព្រៃឈើ។ ផែនការវិនិយោគនេះនឹងដាក់ជូន អនុ-គណៈកម្មផែនការវិនិយោគព្រៃឈើ នៃធនាគារពិភពលោកនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួងបរិស្ថាន សូមជូនដំណឹង និងផ្សព្វផ្សាយជាសាធារណៈ ដើម្បីស្នើសុំមតិយោបល់ និងធាតុចូលដើម្បីធ្វើការកែសម្រួល ផែនការវិនិយោគអោយមានភាពប្រសើជាងមុន ។ យោបល់កែរសម្រួលរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមមេត្តាផ្ញើរជូន លោក បណ្ឌិត ឃន សារ៉េត និងលោក ឈុន ឌឺលុច តាមរយៈ dfc200007@hotmail.com រឺ chhundelux04@gmail.com អោយបានមុនថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧៕

សូមទាញយកឯកសារជា PDF ខាងក្រោម

ទាញយកឯកសារនេះ

ទាញយកឯកសារ